រឿង សត្វលលក និងស្រមោចខ្មៅ

រឿង សត្វលលក និងស្រមោចខ្មៅ
ការសង្គ្រោះគ្នាទៅវិញទៅមកនាំឱ្យមានសេចក្ដីចម្រើន
Romsaychit Team

រឿង សត្វលលក និងស្រមោចខ្មៅ

នៅលើដើមជ្រៃក្បែរមាត់ស្ទឹង មានសត្វលលកមួយរស់នៅ ។ ថ្ងៃមួយលលកកំពុងតែទំលើមែកឈើ គយគន់រកចំណី នៅខាងក្រោមស្រាប់តែឃើញស្រមោចមួយហ្វូងកំពុងលង់ទឹក ។ ស្រមោចទាំងនោះខំតោងគ្នាដើម្បីមកលើគោកវិញ ។ ប៉ុន្ដែ ការខិតខំរបស់ពួកវាមិនបានសម្រេចសោះ ។ លលកឃើញដូច្នេះមានចិត្ដអាណិតអាសួរជាពន់ ពេក ។ វាហើរ ទៅពាំមែកឈើងាប់មួយកំណាត់យកមកដាក់ក្បែរហ្វូងស្រមោចទាំងនោះ ដើម្បីធ្វើជាស្ពានឱ្យស្រមោចតោងឡើង ។ ស្រមោចទាំងអស់បានរួចពីសេចក្ដីស្លាប់គ្រប់គ្មា ។ ពួកស្រមោចបានថ្លែងអំណរគុណដល់លលក ដែលបានជួយសង្គ្រោះពួកគេ ។

>

ថ្ងៃក្រោយមក ពេលដែលលលកកំពុងទំលើមែកឈើ ស្រាប់តែមានព្រានព្រៃដើរមកដល់ ។ ព្រានឃើញលលក ក៏តម្រង់ស្នាបម្រុងនឹងបាញ់ ។ ហ្វូងស្រមោចឃើញហើយ ក៏ស្រុះគ្នាជួយយកអាសាលលកវិញម្ដង ។ ឆ្លៀតពេលដែលព្រាន កំពុងតែស្រងៀវភ្នែកបម្រុងនឹងបាញ់ ពួកស្រមោចក៏នាំគ្នារោមខាំជើងព្រាន ។ លុះដឹងថាព្រានប៉ងបាញ់ខ្លួនលលកក៏ហើរ ចេញទៅ ។


គំនិតអប់រំ

- នៅពេលយើងរំលែកទុក្ខគេ មានគេនឹងជួយយើងវិញនៅពេលយើងមានទុក្ខ ។


- អំពើល្អរបស់យើងធ្វើឱ្យមានអ្នកចូលចិត្ដស្រឡាញ់រាប់អានច្រើន ។


- មិត្ដល្អចេះជួយគ្នាក្នុងគ្រាក្រ គ្រាអាសន្ន និងគ្រាដែលត្រូវការជំនួយ ។


Dove and Black Ant

On the fig tree near the river, there lived a dove. One day, while he was roosting on one of the fig’s branches and looking down in order to search for food, the dove suddenly saw a group of drowning black ants. They tried to get out of water, but they couldn’t achieve it the dove was really pity on them. He then flew to carry one dead branch tree and place near the ants for holding. All the black ants lastly could escape from the death. The black ants were grateful to the dove that had saved their lives. Later on, while the dove was roosting on one branch of fog tree, a hunter suddenly arrived. The hunter had seen the dove, and he aimed a crossbow to shoot the dove intentionally. The group of black ants had seen, they intended to help the dove.

>

While the hunter was aiming his crossbow, the group of black ants helped each other to bite his leg. The dove had been aware of this danger, he flew away.


Moral values

- When you can help the other, they will help you someday.


- Your good action will increase your relationship.


- A friend in need is a friend in deed.


Comments

Popular posts from this blog

រឿង ចចក និងកំពឹស

រឿង ក្រពើ និងអ្នកបរទេះ