រឿង ឆ្កែព្រៃក្លែងធ្វើចៀម

រឿង ឆ្កែព្រៃក្លែងធ្វើចៀម
បុគ្កលដែលប្រមាថជីវិតគេនឹងទទួលនូវមហន្ដរាយ
Romsaychit Team

The Wild Dog Falsifies to be a Sheep

‎👩 ‎🏫រឿង ឆ្កែព្រៃក្លែងធ្វើចៀម

មានឆ្កែព្រៃមួយ ដើរទៅប្រទះឃើញស្បែកចៀម ដែលគេហាលនៅក្បែរកសិដ្ឋានមួយ ក៏រើសយកមកពាក់ក្លែង ខ្លួនធ្វើជាចៀម ។ រួចហើយវាក៏បន្លំខ្លួនចូលទៅក្នុងហ្វូងចៀម ដែលគេត្រូវប្រមូលឲ្យចូលក្រោល ដើម្បីរង់ចាំដល់ពេលយប់ជ្រៅ ឱកាសល្អវានឹងលួចចាប់ចៀមស៊ីបានដោយស្រួល ។

>

ប៉ុន្ដែជួនជាយប់នោះ ម្ចាស់ចៀមនឹកចង់បរិភោគអាហារដែលធ្វើពីសាច់ចៀម ក៏ចូលទៅចាប់ចៀមទាំងយប់ស្រាប់តែប៉ះចំឆ្កែព្រៃដែលក្លែងខ្លួនធ្វើចៀមនោះ ធ្វើឲ្យឆ្កែព្រៃកំហូចនឹកសង្វេគអនិច្ចាខ្លួនឯង មុនត្រូវគេកាត់កយកទៅធ្វើ សម្លការីថា “ពុទ្ធោអើយនេះជាវេនកម្មរបស់អញហើយ ប្រាថ្នាចង់ស៊ីសាច់គេ ឥឡូវគេបែរជាស៊ីសាច់ឯងវិញ ។ បើអញកុំ មានបំណងអាក្រក់ដូច្នេះ ប្រហែលអញមិនត្រូវស្លាប់ទេ” ។

✍️✍️✍️គំនិតអប់រំ

- បំណងអាក្រក់លើអ្នកដទៃ ដោយមិនបានត្រិះរិះវែងឆ្ងាយ ប្រែក្លាយជាមានគ្រោះដល់ខ្លួនវិញ ។
- ការចង់ បានផលប្រយោជន៍អ្នកដទៃ ដោយមិនសមហេតុផល មិនអាចផ្ដល់មកវិញ នូវលទ្ធផលជាទីគាប់ចិត្ដឡើយ ។

‎👩 ‎🏫The Wild Dog Falsifies to be a Sheep

A wild dog came along and met a skin of sheep which was dried near a farm. He picked it up and falsified to be a sheep. Then, he went secretly to join in a group of sheep which were gathered into a stable. In an attempt to catch the sheep easily, he had to wait until midnight which was the right time for him. But, at that night, the sheep owner wanted to eat the food made of sheep, so sad about himself before he was killed to make curry “Oh good! It is my sin, want to eat the other’s meat, but now was eaten in return! If I don’t have the bad idea, I may not be killed.”

✍️✍️✍️Moral values

- Having bad wishes on someone without consideration can make you in danger.
- Eager to have the other’s benefit without any reasons cannot give a satisfied result.

❤អត្ថបទល្អៗជាច្រើនទៀត ❤

@រក្សាសិទ្ធគ្រប់យ៉ាងពី ក្រុមរំសាយចិត្ត

Comments

Popular posts from this blog

រឿង ចចក និងកំពឹស

រឿង ក្រពើ និងអ្នកបរទេះ

រឿង សត្វលលក និងស្រមោចខ្មៅ