រឿង ក្ដាន់ និងទំពាំងបាយជូរ

រឿង ក្ដាន់ និងទំពាំងបាយជូរ
កុំស៊ីបាយបោកឆ្នាំង
Romsaychit Team

The Deer and the Grape

រឿង ក្ដាន់ និងទំពាំងបាយជូរ

សេចក្ដីថាក្ដាន់តូចមួយកាលអ្នកប្រមាញ់ដេញបាញ់ក៏រត់ទៅជ្រកពួននឹងដើមទំពាំងបាយជូរ ។ ដោយទំពាំងបាយជូរ មានស្លឹកលូតលាស់វែងក៏បាំងក្ដាន់ជិត ។ ពួកព្រានរកមិនឃើញដានក្ដាន់ក៏ដឹកឆ្កែទៅវិញ ។

លុះបានរួចគ្រោះ ក្ដាន់ឃើញទំពាំងបាយជូរមានស្លឹកល្អខៀវខ្ចី នឹកឃ្លានក៏ស៊ីស្លឹកទំពាំងបាយជូរទាល់តែអស់រលីង ។ ស្រាប់តែបន្ដិចក្រោយមកព្រានក៏ត្រឡប់មកវិញ ឃើញក្ដាន់នៅកណ្ដាលវាល ក៏បង្អៅឆ្កែដេញខាំ និងយកកាំភ្លើងតាមបាញ់ក្ដាន់នោះស្លាប់ទៅ ។

គំនិតអប់រំ

- ជ្រកក្រោមម្លប់ឈើណា ត្រូវខំស្រោចទឹកថែរក្សាដើមឈើនោះ ទើបមានម្លប់ជ្រកទៀត


- ស៊ីមិនចេះគិត នាំឲ្យបាត់បង់ជីវិត


- កុំមើលងាយសភាពការណ៍ឲ្យសោះ ព្រោះយើងមិនអាចស្មានដឹងទេ


The Deer and the Grape

There was a narration about a little deer hid himself under the grape tree while hunters were chasing him. The grapevine had long leaves so that it could completely hide the little deer. The hunters couldn’t find any tracks of the deer, so they led dogs away. When he was safe, the little deer saw the long green leaves of the grapevine. He was hungry so that he ate all those leaves. Suddenly, the hunters had returned and seen the deer, then startled the dogs to chase and used the gun to kill the deer at that time.

Moral values

- When you take a shelter under a tree, you should look after it you want to take a shelter anymore.


- Eat anxiously without thinking can destroy you.


- Don’t look down on any circumstances because we cannot know what is going to happen next.


❤អត្ថបទល្អៗជាច្រើនទៀត ❤

@រក្សាសិទ្ធិគ្រប់យ៉ាងពី រំសាយចិត្ត

Comments

Popular posts from this blog

រឿង ចចក និងកំពឹស

រឿង ក្រពើ និងអ្នកបរទេះ

រឿង សត្វលលក និងស្រមោចខ្មៅ