រឿង ប្រចៀវ និងស្ការ

រឿង ប្រចៀវ និងស្ការ
មនុស្សប្រវត្ដិល្អ តែងមានទីពឹង
Romsaychit Team

The Bat and the Weasel

រឿង ប្រចៀវ និងស្ការ

និទានថា មានប្រចៀវមួយបានធ្លាក់ដី ហើយត្រូវស្ការចាប់បាន ។ ប្រចៀវបានសុំអង្វរស្ការឲ្យដោះលែងខ្លួន ។ ស្ការនិយាយ ៖ធម្មតាទេស្ការត្រូវតែចាប់បក្សីស៊ីជាចំពីអីចឹងហើយ​។ ប្រចៀវដោះសារ៖ “បើស្ការស៊ីតែបក្សី ចាប់ខ្ញុំខុសហើយ ព្រោះខ្ញុំគ្រាន់តែជាកណ្ដុរមានស្លាបមួយក្បាលប៉ុណ្ណោះ ។“

>

ស្ការទ័លតម្រិះក៏លែងប្រចៀវទៅវិញ ។​បន្ដិចក្រោយមកប្រចៀវធ្លាក់ដីម្ដងទៀត ហើយត្រូវស្ការចាប់បានម្ដងទៀត ។ ស្ការនិយាយ “ម្ដងនេះយើងត្រូវតែស៊ីឯងព្រោះយើងជាសត្រូវនឹងកណ្ដុរ ។ ប្រចៀវដោះសារ “ខ្ញុំជាកណ្ដុរមែន តែជាកណ្ដុរនាំសារពិសេស ដែលព្រះឥន្ទ្រតែងតាំង បើបងហ៊ានស៊ីខ្ញុំ ព្រះឥន្ទ្រនឹងដាក់ទណ្ឌកម្មបងមិនខាន ។ ស្ការខ្លាចអាជ្ញាព្រះឥន្ទ្រ ក៏លែងកណ្ដុរទៅវិញទៀត ។ តាំងពីថ្ងៃនោះមកប្រចៀវតែងប្រយ័ត្នខ្លួនជានិច្ច មិនដែលធ្វេសប្រហែសឲ្យធ្លាក់មកដីទៀតទេ ហើយវារស់នៅតែក្នុងទីងងឹតប៉ុណ្ណោះ ។

គំនិតអប់រំ

- កុំធ្វើកំហុសឆ្គងដដែលៗផ្ទួនៗរហូតគេមិនអាចលើកលែងបាន


- ត្រូវរៀនគិតឲ្យបានលឿន ព្រោះបញ្ហាអាចនឹងកើតឡើងគ្រាប់កាលៈទេសៈ

មនុស្សប្រវត្ដិល្អ តែងមានទីពឹង

The Bat and the Weasel

There was a narration about a bat that fell down on the ground and was caught by a weasel. The bat begged the weasel to release. The weasel said, “It’s normal, the weasel always catch birds for food.” The bat replied, “If you eat only bird, you are wrong to catch me because I am just a rat with wing.” The weasel had no idea to reply and then the released it. A little further, the bat fell down on the ground again and was caught by the weasel again. The weasel said, “This time, I have to eat you because mice are my enemy.”

The bat gave excuses, “I am the messenger of so he released the bat again. Since then, the bat always flew carefully and never fell down on the ground carelessly. He only lived in the dark place too.

Moral values

- Don’t make the same mistake again and again until they stop forgiving us.


- You need to learn how to think fatly because the problem can occur all the time.

❤អត្ថបទល្អៗជាច្រើនទៀត ❤

@រក្សាសិទ្ធិគ្រប់យ៉ាងពី រំសាយចិត្ត

Comments

Popular posts from this blog

រឿង ចចក និងកំពឹស

រឿង ក្រពើ និងអ្នកបរទេះ

រឿង សត្វលលក និងស្រមោចខ្មៅ