រឿង កូនជ្រូកព្រៃទាំងបី

រឿង កូនជ្រូកព្រៃទាំងបី
ត្រូវចេះស្ដាប់បង្គាប់ឪពុកម្ដាយ
Romsaychit Team

Three Small Hogs

រឿង កូនជ្រូកព្រៃទាំងបី

មេជ្រូកព្រៃមួយតែងប្រដៅអប់រំទូន្មានកូនៗទាំងបីឲ្យចេះមើលថែខ្លួន ចេញស្រឡាញ់គ្នា ហើយមិន ត្រូវដើរចេញ ទៅលេងព្រៃឆ្ងាយៗឡើយ ។ មេជ្រូកបានពាក់ស្នែងឲ្យកូនៗដើម្បីផ្លុំពេលមានអាសន្ន ។ តែមានថ្ងៃមួយ កូនជ្រូកទាំងបី ក៏នាំគ្នាដើរលេងព្រៃឆ្ងាយ ។ ជួនជាពេលនោះ ចចកឃើញកូនជ្រូកចង់ស៊ី ក៏ប្រើឧបាយកលបន្លំខ្លួនធ្វើជាយាយចាស់កាន់កញ្ច្រែងផ្លែប៉ោមមានថ្នាំសណ្ដំ ចូលទៅរកកូនជ្រូក ។

>

វាបានហុចផ្លែប៉ោមឲ្យកូនជ្រូកទាំងបីនោះស៊ី កូនជ្រូកទាំងបីស៊ីភ្លាមដោយមិនគិតអ្វីឡើយ ។ ពេលពួកវាស៊ីហើយក៏ងងុយដេកលង់លក់មិនដឹងខ្លួនហើយចចកក៏អូសកូនជ្រូកទាំងបីចូលព្រៃ ។ មេចចករៀបនឹងស៊ីកូនជ្រូកទាំងបី ក៏បានប្រទះឃើញស្នែងក៏ទាញស្នែងនោះមកផ្លុំលេង តែផ្លុំមិនចេញ ធ្វើឲ្យចចក ទើសចិត្ដ ដូច្នេះវាក៏បានផ្លុំយ៉ាងខ្លាំងរហូត ឮសម្លេងខ្ទរឡើង ។ សម្លេងនេះធ្វើឲ្យម្ដាយជ្រូករន្ធត់យ៉ាងខ្លាំង ។​មេជ្រូកក៏ប្រញ៉ាប់ប្រមូលគ្នីគ្នាយ៉ាងច្រើន ដេញខាំចចក និង រំដោះកូនជ្រូកទាំងបីនោះត្រឡប់មកវិញ ។​តាំងពីថ្ងៃនោះមកកូនជ្រូកទាំងបីក៏ស្ដាប់តាមបង្គាប់មេជ្រូក ដោយមិនហ៊ានដើរទៅណាឆ្ងាយពីជម្រកឡើយ ។


គំនិតអប់រំ

-កូនល្អត្រូវស្ដាប់បង្គាប់ឪពុកម្ដាយ និងចេះថ្លឹងថ្លែងរកហេតុផលខុសត្រូវ។


- ពេលមានមនុស្សមិនស្គាល់មុខឲ្យអ្វីញ៉ាំមិនត្រូវញ៉ាំឡើយ ។


- ចង់ទៅណាមកណាត្រូវសុំការអនុញ្ញាតិពីឪពុកម្ដាយជាមុនសិន ។


Three Small Hogs

Mother’s hogs always taught her three children to take care themselves, to love each other, and do not go far away from home. She also put horn on her three hogs for blowing when they were in trouble. One day, three hogs went to visit somewhere where was far away from hone secretly. The hungry wolf saw the hogs, he set up a trap by changing himself to an old lady with an apple basket. The wolf lady went to the hogs and handed them apples with sleeping medicine. The hogs took and ate apples without consideration.

Then, the three hogs fell into sleeping medicine. The hogs took and ate apples without consideration. Then, the wolf had a doubt with the horn on the hog’s neck. He took it and began to blow. But, he couldn’t make any sounds which drove him crazy. So, he tried his best to blow it until it makes very loud sound. This sound made the hog mother shocked. She asked the other neighbours to come and bite the wolf for helping the three hogs. Since then, the three hogs always did what their mother said and dare not to go far away from their home.


Moral values

- Good child always listen to his/her parents and now to identify right and wrong.


- Do not get something from the stranger.


- Wherever you want to go, you have to ask permits son from your parents first.


❤អត្ថបទល្អៗជាច្រើនទៀត ❤

@រក្សាសិទ្ធិគ្រប់យ៉ាងពី រំសាយចិត្ត

Comments

Popular posts from this blog

រឿង ចចក និងកំពឹស

រឿង ក្រពើ និងអ្នកបរទេះ

រឿង សត្វលលក និងស្រមោចខ្មៅ