Posts

រឿង សត្វក្ដាន់ និងសត្វទីទុយ

Image
រឿង សត្វក្ដាន់ និងសត្វទីទុយ សិល្បៈនៃការរាប់អានមិត្ដ Romsaychit Team The Deer and the Owl 2018-02-08T21:09:00-08:00 រឿង សត្វក្ដាន់ និងសត្វទីទុយ កាលព្រេងនាយមានក្ដាន់មួយតែងត្រូវឆ្កែចចកគម្រាមកំហែងជាញយៗ ។ វាក៏ខំគិតរកមធ្យោបាយដើម្បីទប់ទល់នឹងចចក ។ ដើរបណ្ដើរគិតបណ្ដើរក៏ជួបនិងទីទុយ ។ ទីទុយសួរ “នែ!..បងឯងទៅណាហ្នឹង?...ក្ដាន់ឆ្លើយ “ខ្ញុំធ្វើដំណើរទៅព្រៃខាងលិច” ។ ទីទុយសួរ “បងឯងទៅធ្វើអ្វី? ព្រៃនោះឆ្ងាយណាស់” ។ ក្ដាន់តប “ទៅរកអ្នកខ្លាំងអាចជួយខ្ញុំបាន” ក្ដាន់ក៏រៀបរាប់រឿងរ៉ាវឱ្យទីទុយស្ដាប់ ។ ទីទុយនិយាយ “ខ្ញុំគិតថាបើបងឯងត្រូវការអ្នកជួយបងឯងគួរតែរកមើលសត្វក្បែរខ្លួនវិញប្រសើរជាង” ។ > ក្ដាន់ “ហេតុអ្វី?” ។ ទីទុយ “ឧបម៉ាថាមានចាបមួយលង់ទឹក គិតទៅមើលថាតើវាសុំឱ្យបងជួយវា ឬសុំឱ្យបងទៅរកសត្វពូកែហែលទឹកមកជួយវា?” ។ មិត្ដភាពដូចគ្នាបងគួរចងមិត្ដជាមួយអ្នកក្បែរខ្លួនជាមុនសិន ចាំទៅស្វែងរកមិត្ដនៅឆ្ងាយ ព្រោះពេលយើងមានបញ្ហា អ្នកដែលអាចជួយយើងទាន់ពេលគឺអ្នកក្បែរខ្លួនយើង” ។ តាំងពីពេលនោះមក សត្វទាំ

រឿង ក្អែក និងពស់វែក

Image
រឿង ក្អែក និងពស់វែក មនុស្សឆ្លាតអាចធ្វើបានគ្រប់បែបយ៉ាង Crow and Cobra Romsaychit Team 2018-02-08T20:42:00-08:00 រឿង ក្អែក និងពស់វែក នៅលើដើមពោធិ៍ធំមួយមានក្អែកមួយគូរស់នៅ ។ រាល់ពេលក្អែកញីពង ពស់វែកមួយក្បាលដែលអាស្រ័យនៅរូងមួយឯគល់ឈើតែងឡើងមកស៊ីពងជារឿយៗ ។ ដោយខ្លាចដាច់ពូជក្អែកញីក៏ពិភាក្សានឹងក្អែកឈ្មោលពីវិធីការពារពស់ ។ ក្អែកញី “បងអើយ ។ ពស់វាស៊ីពងយើងរាល់លើកបើនៅតែយ៉ាងនេះយើងពិតជាដាច់ពូជមែនហើយ” ។ ក្អែកឈ្មោលគិតមួយសន្ទុះ ក៏តបទៅវិញថា “មិនអីទេអូន ក្នុងនាមបងជាប្ដី បងធានារ៉ាប់រងក្នុងរឿងសម្លាប់ពស់នេះចុះ” ។ > ថាហើយក៏ហើរចេញទៅ ភូមិក្នុងគោលបំណងពាំរបស់មានតម្លៃរបស់អ្នកស្រុកទម្លាក់ចូលរូងពស់ដើម្បីខ្ចីកម្លាំងមនុស្សប្រើ ។ ក្អែកឈ្មោលហើរទៅដល់ស្រះមួយក៏ឃើញមានពួកស្រីស្នំកំពុងចុះងូតទឹកដោះអស់គ្រឿងអលង្ការទុកលើច្រាំង ។ ឱកាលល្អមកល់ហើយក្អែកក៏ឆាបខ្សែកហើរយឺតៗដើម្បីឱ្យពួកអាមាត្យដេញតាមរហូតដល់រូងទើបទម្លាក់ដាក់នៅទីនោះ ។ ពេលពួកអាមាត្យ ចូលទៅឃើញពស់ក៏ន

រឿង សត្វលលក និងស្រមោចខ្មៅ

Image
រឿង សត្វលលក និងស្រមោចខ្មៅ ការសង្គ្រោះគ្នាទៅវិញទៅមកនាំឱ្យមានសេចក្ដីចម្រើន Romsaychit Team 2018-02-08T20:46:00-08:00 រឿង សត្វលលក និងស្រមោចខ្មៅ នៅលើដើមជ្រៃក្បែរមាត់ស្ទឹង មានសត្វលលកមួយរស់នៅ ។ ថ្ងៃមួយលលកកំពុងតែទំលើមែកឈើ គយគន់រកចំណី នៅខាងក្រោមស្រាប់តែឃើញស្រមោចមួយហ្វូងកំពុងលង់ទឹក ។ ស្រមោចទាំងនោះខំតោងគ្នាដើម្បីមកលើគោកវិញ ។ ប៉ុន្ដែ ការខិតខំរបស់ពួកវាមិនបានសម្រេចសោះ ។ លលកឃើញដូច្នេះមានចិត្ដអាណិតអាសួរជាពន់ ពេក ។ វាហើរ ទៅពាំមែកឈើងាប់មួយកំណាត់យកមកដាក់ក្បែរហ្វូងស្រមោចទាំងនោះ ដើម្បីធ្វើជាស្ពានឱ្យស្រមោចតោងឡើង ។ ស្រមោចទាំងអស់បានរួចពីសេចក្ដីស្លាប់គ្រប់គ្មា ។ ពួកស្រមោចបានថ្លែងអំណរគុណដល់លលក ដែលបានជួយសង្គ្រោះពួកគេ ។ > ថ្ងៃក្រោយមក ពេលដែលលលកកំពុងទំលើមែកឈើ ស្រាប់តែមានព្រានព្រៃដើរមកដល់ ។ ព្រានឃើញលលក ក៏តម្រង់ស្នាបម្រុងនឹងបាញ់ ។ ហ្វូងស្រមោចឃើញហើយ ក៏ស្រុះគ្នាជួយយកអាសាលលកវិញម្ដង ។ ឆ្លៀតពេលដែលព្រាន កំពុងតែស្រងៀវភ្នែកបម្រុងនឹងបាញ់ ពួកស្រមោចក៏នាំគ្នារោមខាំជើងព្រា

រឿង សត្វសេះ និងក្ដាន់ឈ្មោល

Image
រឿង សត្វសេះ និងក្ដាន់ឈ្មោល កុំហ៊ានសន្យាគ្រាន់តែឃើញប្រយោជន៍ Romsaychit Team The Horse and the Male Deerf 2018-02-12T02:01:00-08:00 ‎👩 ‎🏫រឿង សត្វសេះ និងក្ដាន់ឈ្មោល ជម្លោះមួយកើតឡើងរវាងសេះ និងក្ដាន់ឈ្មោលមួយក្បាល ចាប់តាំងពីក្ដាន់ចូលមកដណ្ដើមចំណីរបស់សេះ ។ សេះបាននឹករកមធ្យោបាយសងសឹកក្ដាន់នោះ រួចក៏ទៅជួបនឹងព្រានព្រៃម្នាក់ ។ វាបានសុំអោយព្រានព្រៃជួយ សងសឹកក្ដាន់ឈ្មោលឲ្យវា ។ > ព្រានព្រៃយល់ព្រមរួចក៏និយាយឡើង : “បើឯងចង់យកឈ្នះក្ដាន់ ឯងត្រូវឲ្យខ្ញុំស៊កខ្សែបង្ហៀរនៅនឹងចន្លោះថ្គាម រួចដាក់កែបនៅលើខ្នងរបស់ឯង ធ្វើដូចនេះទើបខ្ញុំអាចអង្គុយជាប់ ហើយអាចដេញតាមសត្រូវបានដោយងាយស្រួល ៕” សត្វសេះងក់ក្បាលយល់ព្រមតាមព្រានព្រៃរួចគេក៏ចាប់ផ្ដើមដាក់កែបលើខ្នងសេះ ។ សេះពេលដែលបំណងខ្លួន បានសម្រេចហើយវាក៏និយាយទៅកាន់ព្រានព្រៃថា : “យើងកម្ចាត់សត្រូវបានហើយឥឡូវនេះ អ្នកអាចដកកែប និងបង្ហៀរ ចេញពីមាត់នឹងខ្នងខ្ញុំវិញបានហើយ ។” ព្រានព្រៃតបឡើង : “កុំអាលអីសម្លាញ់ ខ្ញុំបានជួយកម្ចាត់សត្រូឲ្យឯងរួចហើយ ឥឡូវដល

រឿង កូនឆ្កែ និងចចក

Image
រឿង កូនឆ្កែ និងចចក ការបែកបាក់សាមគ្គី Romsaychit Team The Puppies and the Wolf 2018-02-13T02:37:00-08:00 ‎👩 ‎🏫រឿង កូនឆ្កែ និងចចក មានមេឆ្កែមួយ តែងទូន្មានកូនទាំងបីមិនឲ្យឈ្លោះប្រកែកគ្នា និងឲ្យចេះស្រលាញ់គ្នា អត់អោនឲ្យគ្នាទៅវិញទៅមក ។ មិនយូប៉ុន្មានមេឆ្កែនោះក៏បានស្លាប់បាត់ទៅ ។ ចចកដឹង ហើយបានចូលភូមិចាប់សត្វជាចំណី ។ ក៏ត្រូវកូនឆ្កែទាំងបី ធ្វើឲ្យរបួស ។ ចចកខឹងណាស់ វាប្រើកលល្បិច ដោយលួចយកឆ្អឹងមួយដុំទៅដាក់ជិតកូនឆ្កែទាំងពីរដែលកំពុងដេកលក់ រួចដើរទៅរកកូនឆ្កែមួយទៀតដែលកំពុងរកចំណីដោយនិយាយថា កូនឆ្កែពីរទៀតរកស៊ីក្បត់វា ។ > កូនឆ្កែតូចនោះគ្រាន់តែស្ដាប់ឮភ្លាមក៏ដើរទៅមើល ឃើញមានតែឆ្អឹង នឹកអន់ចិត្ដនឹងបងប្អូនដែលស៊ីចោលវា ។ វាក៏ដើរទៅរកចំណីតែម្នាក់ឯង ហើយត្រូវបានចចកសម្លាប់នៅពេលនោះទៅ ។ ពេលកូនឆ្កែទាំងពីរភ្ញាក់ឡើង រកកូនឆ្កែមួយទៀតមិនឃើញវាភ័យខ្លាំងណាស់ក៏បំបែកគ្នាតាមរកដោយមួយទៅនេះ មួយទៅនោះ ។ ចចកមាន ឱកាសល្អក៏ទៅសម្លាប់ឆ្កែម្ដងមួយៗរហូតស្លាប់អស់ទៅ ។ ✍️✍️✍️គំនិតអប់រំ - ត្រវស្ដាប់ដំបូ

រឿង ឆ្កែព្រៃក្លែងធ្វើចៀម

Image
រឿង ឆ្កែព្រៃក្លែងធ្វើចៀម បុគ្កលដែលប្រមាថជីវិតគេនឹងទទួលនូវមហន្ដរាយ Romsaychit Team The Wild Dog Falsifies to be a Sheep 2018-02-13T02:28:00-08:00 ‎👩 ‎🏫រឿង ឆ្កែព្រៃក្លែងធ្វើចៀម មានឆ្កែព្រៃមួយ ដើរទៅប្រទះឃើញស្បែកចៀម ដែលគេហាលនៅក្បែរកសិដ្ឋានមួយ ក៏រើសយកមកពាក់ក្លែង ខ្លួនធ្វើជាចៀម ។ រួចហើយវាក៏បន្លំខ្លួនចូលទៅក្នុងហ្វូងចៀម ដែលគេត្រូវប្រមូលឲ្យចូលក្រោល ដើម្បីរង់ចាំដល់ពេលយប់ជ្រៅ ឱកាសល្អវានឹងលួចចាប់ចៀមស៊ីបានដោយស្រួល ។ > ប៉ុន្ដែជួនជាយប់នោះ ម្ចាស់ចៀមនឹកចង់បរិភោគអាហារដែលធ្វើពីសាច់ចៀម ក៏ចូលទៅចាប់ចៀមទាំងយប់ស្រាប់តែប៉ះចំឆ្កែព្រៃដែលក្លែងខ្លួនធ្វើចៀមនោះ ធ្វើឲ្យឆ្កែព្រៃកំហូចនឹកសង្វេគអនិច្ចាខ្លួនឯង មុនត្រូវគេកាត់កយកទៅធ្វើ សម្លការីថា “ពុទ្ធោអើយនេះជាវេនកម្មរបស់អញហើយ ប្រាថ្នាចង់ស៊ីសាច់គេ ឥឡូវគេបែរជាស៊ីសាច់ឯងវិញ ។ បើអញកុំ មានបំណងអាក្រក់ដូច្នេះ ប្រហែលអញមិនត្រូវស្លាប់ទេ” ។ ✍️✍️✍️គំនិតអប់រំ - បំណងអាក្រក់លើអ្នកដទៃ ដោយមិនបានត្រិះរិះវែងឆ្ងាយ ប្រែក្លាយជាមានគ្រោះដល់ខ្